អត្ថប្រយោជន៍ដ៏សំខាន់ដែលអ្នកមិនធ្លាប់បានដឹងពី ផ្លែវ៉ល​ណាត់ ( Walnut )



                   នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃ កាន់តែសម្បូរបែបពីមួយថ្ងៃ ទៅមួយថ្ងៃមិនថា តែឧបករណ៏ទំនើបផ្សេងៗ និងការនាំចូលនូវអាហារពីបរទេស ក៏ចេះតែមានជា​ហូរហែរ ដើម្បី ធ្វើការឆ្លើយតបអោយទាន់ទៅនឹងតម្រូវការរបស់  អតិធិជននាពេលបច្ចុប្បន្ន។  ចំពោះផ្លែឈើ និង គ្រាប់ធញ្ញជាតិ ដែលនៅក្នុងស្រុករបស់យើងមិនមាន មួយភាគធំក៏សុទ្ធសឹងតែនាំចូល ពីបរទេស មកលក់នៅក្នុងស្រុក ដូចជា ផ្លែឈឺរី(Cherries) ផ្លែវ់លណាត់(Walnut) ផ្លែឃីវី(Kiwi) ផ្លែប្លូរបឺរី (Blue berry) ជាដើម... ដែលជាហេតុធ្វើអោយ អ្នកជំនាញផ្នែកកសិកម្មរបស់កម្ពុជា ជាច្រើន​រូបកំពុងតែ ខិតខំសិក្សាស្រាវជ្រាវពីប្រភេទពូជនៃគ្រាប់ធញ្ញជាតិ និង ផ្លែឈើក្រៅស្រុកណាដែលអាចលូត លាស់  ត្រូវនឹងប្រភេទដីរបស់ប្រទេសយើងបានផងដែរ តាមរយៈការធ្វើកសិកម្មបែប វិទ្យាសាស្រ្ត។


                សម្រាប់អ្នកចូលចិត្តញាុំការ៉េម ឬស្ករសូកូឡា ប្រាកដជាធ្លាប់ស្គាល់ ផ្លែវ៉លណាត់ (Walnut)នេះ ជាមិនខាន  វាត្រូវបានគេយកទៅធ្វើជាគ្រឿងផ្សំនៅក្នុងបង្អែមផងដែរដូចជា នំខេក នំឃូកឃី (Cookies) ស្ករសូកូឡា ជាដើម...-ល-។  ទោះបីជារសជាតិរបស់វាល្វីងបន្តិចមែន ក៏នៅតែមាន មនុស្សមួយចំនួនជាប់ចិត្តនឹងវាដែរ វាមានពីរប្រភេទគឺ ពណ៌ខ្មៅនិង ពណ៌ត្នោត ធម្មតា។ អ្នកប្រហែលជាមិនទាន់បានដឹងនៅឡើយទេថាវាមាន ឥទ្ធិពលអ្វីខ្លះដល់សុខភាព របស់អ្នក ឥឡូវនេះពួកយើងមកដឹងពីអត្ថប្រយោជន៍របស់វា​ នៅខាងក្រោមនេះទាំងអស់គ្នា ៖








១ . ល្អចំពោះបេះដូង 

ដោយសារនៅក្នុងផ្លែ វ៉លណាត់ (walnut) មានផ្ទុកនូវកម្រិតខ្ពស់នៃអាសីុតខ្លាញ់ អូមេហ្គា ៣(Omega 3) ដែលជាប្រភពនៃសារធាតុជំនួយដល់បេះដូង ស្រដៀងទៅនឹង សារធាតុលីកូពីន (Lycopene)  ដែលមាននៅក្នុងផ្លែឪឡឹកដែរ គ្រាន់តែខុសត្រង់ថា  Lycopene គឺជាអង់ទីអុកស៊ីដង់ ដែលមាននៅក្នុងផ្លែឈើ និង បន្លែពណ៌ក្រហមនិងពណ៌ផ្កាឈូក រីឯ Omega 3 ជាលក្ខណៈអាសុីត ខ្លាញ់ដែលមាននៅក្នុងគ្រាប់ ធញ្ញជាតិនិងត្រី។  វាត្រូវបានគេរកឃើញថាការញុាំវ៉លណាត់(Walnut)​ តែបន្តិចប៉ុណ្ណោះក្នុងមួយថ្ងៃ អាចកាត់បន្ថយសម្ពាធឈាមបានយ៉ាងល្អ ចំពោះអ្នកដែលឧស្សាហ៍ឡើងសម្ពោធឈាម គួរតែចង ចាំនិងសាកល្បងបានចំណែកអាសុីតខ្លាញ់ Omega 3 វិញត្រូវបាន គេដឹងថាអាចជម្រុះចោលនូវ កូឡេស្តេរ៉ូលអាក្រក់នៅក្នុងរាងកាយ ថែមទាំងជួយផលិតនូវកូឡេស្តេរ៉ូលល្អឡើងវិញផងដែរ ។






២ . ល្អចំពោះប្រព័ន្ធភាពសុាំ
  

       


ផ្លែវ៉លណាត់ (Walnut) មានបរិមាណសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់នៅក្នុងខ្លួនវាដែល អាចរក្សាប្រព័ន្ធភាពសាុំរបស់អ្នកឲមានសុខភាពល្អនិងការពារការ កកើតនៃជម្ងឺទៀផងដូចនេះបើសិនជាអាចអ្នកគួរតែបន្ថែមវាទៅក្នុង របបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីជាខែលការពារជម្ងឺស្រាលៗ ដូចជា ឈឺសន្លាក់ជាដើម ។




៣ .  សម្រាប់សុខភាពខួរក្បាល

        
អាសីុតខ្លាញ់អូមេហ្គា ៣​ដែលមាននៅក្នុងផ្លែវ៉លណាត់ក៏មានប្រយោជន៏ដល់ខួរក្បាលផង
ដែរ ។  ការទទួលទានអាហារដែលសម្បូរទៅដោយអាសុីតខ្លាញ់ (Omega 3)វានឹងជួយរក្សាប្រព័ន្ធប្រសាទឲដំណើរការបានយ៉ាងល្អ និង បង្កើនការចងចាំរបស់អ្នកថែមទៀតផង  ។



៤ . ប្រឆាំងនឹងជម្ងឺមហារីកសុដន់
         សមាគមន៍អ្នកស្រាវជ្រាវជម្ងឺមហារីករបស់អាមេរិកដែលបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ ២០០៩ ពួកគេបានេញផ្សាជាសាធារណៈថា ការបរិភោគ Walnut អាចកាត់បន្ថយហានិភ័យនៃ ជម្ងឺមហារីកសុដន់ ។



៥ .  សម្រាប់ឆ្អឹង

        លីណូឡេននីក (alpha-linolenic) ។ អាសីុត អាល់ហ្វាលីណូ ឡេននីកនេះ និង សមាសសារធាតុផ្សារភ្ជាប់ដ៏ ខ្លាំងក្លារបស់វានឹង ធ្វើឲឆ្អឹងរបស់យើងមានសុខភាពល្អ។ នៅពេលដែលអ្នកទទួល ទាន Omega 3 ពីក្នុងផ្លែវ៉លណាត់ ការរលាកនឹងថយចុះ ហើយវា នឹងរក្សាឆ្អឹងឲរឹងមាំបានរយៈពេលយូរ ។  ក្រៅពី Omega 3 Walnut ក៏មានផ្ទុកអាសុីតខ្លាញ់សំខាន់ផ្សេងទៀតដែលមានឈ្មោះថា អាសីុត អាល់ហ្វា



៦ .  កាត់បន្ថយស្រ្តេស និង គេងលក់បានស្រួល
           សមាសធាតុមេឡានីនក៏មាននៅក្នុងផ្លែ Walnut ដែរ ហើយសារធាតុនេះគឺបានសម្រួលដល់
ការគេងរបស់អ្នក ឲប្រសើរមួយកម្រិតថែមទៀតផង ម៉្យាងវិញទៀតអាស៊ីតខ្លាញ់អូមេហ្គា 3មិនត្រឹម តែអាចជួយរក្សាសម្ពាធឈាមនោះទេ វាក៏ជួយបន្ថយភាពតានតឹងរបស់យើងផងដែរ ។


៧ .  ធ្វើឲស្បែកមានសុខភាពល្អនិងស្រស់ស្អាត  

 
Walnut ល្អសម្រាប់ស្បែកដោយសារតែវាសម្បូរទៅវីតាមីន B-6 ។ Walnut១០០ក្រាមមានផ្ទុកវីតាមីនB-6 ដល់ទៅ ២៥% វាជាសារធាតុដែលជួយឲយើងមានអារម្មណ៍ល្អ ហើយកាត់បន្ថយស្រ្តេសបានយ៉ាងប្រសើរផងដែរ កាលណាកម្រិតស្រ្តេសទាប  នឹងធ្វើឲស្បែក របស់យើងស្អាត ។
ការកើនឡើងកម្រិតស្ត្រេសអាច បណ្តាលឱ្យមានស្នាមជ្រួញនៅលើមុខដូច្នេះ វាបណ្តាលឱ្យ មនុស្សពេញវ័យឆាប់ចាស់កាន់តែលឿន ។ វត្តមាន វីតាមីន B រួមជាមួយវីតាមីនអ៊ីដែលជាអង់ទីអុកស៊ីដង់ ធម្មជាតិ នឹងជួយធ្វើការប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបណ្ដាលមកពីភាពតានតឹង ។ ការប្រឆាំងនេះនឹងជួយពន្យារភាពចាស់ថែមទៀតផង ។


ប្រភព ៖ stylecraze
សម្រួលដោយ ៖ ចតុរស្សធូ
ចុចអាចបន្ត ៖
ផលប្រយោជន៍ចំពោះសុខភាពនៅពេលដែលអ្នកបរិភោគផ្លែឪឡឹក










No comments