ផលប្រយោជន៍ចំពោះសុខភាពនៅពេលដែលអ្នកបរិភោគផ្លែឪឡឹក


       ឪឡឹកគឺជារុក្ខជាតិវល្លិមួយប្រភេទដែលមានសារធាតុទឹកដល់ទៅ៩២%ឯណោះ​ ។ ក្នុងទឹកឪឡឹកមួយកែវផ្ទុកកាឡូរីត្រឹមតែ៤៦​កាឡូរីប៉ុណ្ណោះប៉ុន្តែវាមានវីតាមីន A វីតាមីន C និង​ សារធាតុជំនួយដល់សុខភាពជាច្រើនទៀត ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង ៩ យ៉ាងនៃការបរិភាគផ្លែឪឡឹក ៖​

1   .សម្បូរទៅដោយសារធាតុទឹក


      តាមរយះការស្រាវជ្រាវរបស់អ្នកឯកទេសផ្នែកសុខភាពបានលើកឡើងថាការបរិភាគ
ទឹកគឺជាមធ្យោយបាយដ៏សំខាន់ំមួយសម្រាប់រក្សារាងកាយរបស់យើងអោយរឹងមាំនិងផ្តល់ សំណើមដល់ស្បែកថែមទៀតផងទោះជាយ៉ាងណាក៏ដោយការបរិភោគអាហារដែលមាន
សាធាតុជាតិទឹកខ្ពស់ក៏អាចជួួយដល់រាងកាយជំនួសទឹកបានខ្លះដែរគ្រប់ផ្លែឈើទាំងអស់
ដែលមានសារធាតុទឹកខ្ពស់ជាងគេគឺផ្លែឪឡឹកនិងផ្លែស្រ្តរបឺរីដែលមានរហូតដល់ ទៅ ៩២% ​  ។




2.មានសារធាតុចិញ្ចឹមនិងសមាសធាតុរុក្ខជាតិដែលមានប្រយោជន៍


      ទឹកឪឡឹកគឺជាភេសជ្ជ:មួយក្នុងចំណោមទឹកផ្លែឈើដែលមានកាឡូរីទាបបំផុតគឺមានត្រឹមតែ 46 កាឡូរី ប៉ុណ្ណោះក្នុងមួយកែវ ។ ហើយវាមានកម្រិតជាតិស្ករទាប​ជាង ពពួក​ផ្លែឈើ បឺរី (​ ស្រ្តរបឺរី រសបឺរី ប្លេកបឺរី ) ។​
ក្នុងមួយពែងតូច​ ទឹកឪឡឹកផ្ទុកទៅដោយសារធាតុចិញ្ចឺមដូចជា ៖

  •  វីតាមីន C: 21%  វីតាមីន A : 18%
  •  ប៉ូតាស្យូម : 5%       
  • ម៉ាញ៉េស្យូម : 4%
  • វីតាមីន B1, B5 និង B6: 3%
​​​​


3 .មានសមាសធាតុប្រឆាំងនឹងជំងឺមហារីក


        តាមរយ:អ្នកស្រាវជ្រាវបានបង្ហាញថាផ្លែឪឡឺកក៏មានសាមាសធាតុ លីកូពីន ( Lycopene ) ផងដែរដែលសមាសធាតុនេះគឺមានឥទ្ធិពលសម្រាប់ប្រឆាំងនឹងកោសិកាមហារីក​ហើយកាន់តែ
ពិសេសទៅទៀតគឺវា (Lycopene) នឹងកាន់បន្ថយហានិភ័យនៃការលូតលាស់ អាំងស៊ុយ​លីន​ដែល ជាប្រូតេអីុនទាក់ទងទៅនឹងការបែងចែកកោសិកាមហារីក     ប្រសិនបើអាំងស៊ុយលីនកើនឡើង
ដល់
កម្រិតខ្ពស់នោះ វានឹងតភ្ជាប់ទៅកាន់កោសិកាមហារីក អាចបង្តគ្រោះថ្នាក់ជាមិនខាន ។

4 .ជួយកែលម្អសុខភាពបេះដូង


        បើនិយាយពីជម្ងឺបេះដូងនោះគឺ ប្រាកដណាស់ថា គ្មាននរណាម្នាក់ចង់កើតជម្ងឺមួយនេះ នោះទេ ប៉ុន្តែជម្ងឺនេះគឺនៅតែកើតមាននៅលើមនុស្សដដែល ។ របបអាហាររបស់យើងប្រចាំថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង និង​ជម្ងឺដាច់សសៃរឈាមក្នុងខួរក្បាលបាន ដោយ
បរិភោគនូវអាហារដែលមាន​សារជាតិកូឡេស្តេរ៉ុលទាបនិងកាត់បន្ថយសារជាតិសាច់ ។ lycopene ក៏អាចជួយកាត់បន្ថយ ជាតិកូឡេស្តេរ៉ុល និង សម្ពាធឈាម ។ ថែមទាំងជួយទប់ស្កាត់ ការបំផ្លាញ អុកសីុតកម្មទៅនឹងកូឡេស្តេរ៉ុលផងដែរ ។
ផ្លែឪឡឹកមានផ្ទុកជាតិប្រូតេអ៊ីនcitrulline ដែលជា អាមីណូដែលអាចបង្កើនកម្រិតអុកស៊ីតនីត្រូសែន នៅក្នុងរាងកាយ ។

5 .អាចជួយបន្ថយការឈឺចាប់សាច់ដុំ           


         សុីតត្រូលីន (Citrulline) ដែលជាអាមីណូអាស៊ីតនៅក្នុងឪឡឹកអាចបន្ថយការឈឺចាប់ សាច់ដុំ​បាន ។ អ្វីដែលគួរឲចាប់អារម្មណ៍ទឹករបស់ផ្លែឪឡឹករឹតធ្វើឲកម្រិត សុីតត្រូលីន (Citrulline) កាន់មាន ប្រសិទ្ធខ្ពស់ឡើងជាងសាច់របស់វា ។ ការពិសោធន៍បានយក ទឹកឪឡឹកធម្មតាមួយកែវ ហើយគេយកទឹកឪឡឹកមួយកែវទៀតទៅលាយជាមួយនឹង ទឹកសុីតត្រូលីន(Citrulline)បន្ទាប់មក យកទៅឲមនុស្សពីរនាក់ញាុំ ក្រោយមកគេសង្កេតឃើញថាអ្នកទាំងពីរមានកម្រិតនៃការឈឺសាច់ ដំុទាបជាងមុននិង​មានចង្វាក់បេះដួងល្អ ជាងគ្រាន់តែអ្នកដែលញុាំទឹកឪឡឹកធម្មតាមានលក្ខណៈ ប្រសើរជាងសារធាតុសុីតត្រូលីន (Citrulline) ខ្លួនវាផ្ទាល់ ។ បន្ទាប់មកទៀតគេក៏ធ្វើ ពិសោធន៍  ម្តងទៀតដោយកាស្រូបយកសារធាតុ សីុតត្រូលីន (Citrulline) ពីគ្រប់បណ្តាផ្លែឈើដែលមាន សារធាតុនេះការឃើញរបស់ពួកគេបានបង្ហាញថាការស្រូបយកសីុតត្រូលីន(Citrulline)មានប្រសិទ្ធ ភាពបំផុតនៅពេលដែលពួកគេយកទឺកឪឡឹកមកប្រើ ។

6 .ល្អសម្រាប់ស្បែកនិងសក់

       វីតាមីន A និង វីតាមីន C ដែលនៅក្នុងផ្លែឪឡឹកមានសារៈសំខាន់ចំពោះសុខភាពនិងសក់ របស់យើង វីតាមីនCជួយឲរាងកាយរបស់អ្នកផលិតសារធាតុខូឡូចេន ។វាជាប្រូតេអុីនដែល រក្សា ស្បែករបស់អ្នកឲទន់និងធ្វើឲសសៃរសក់រឹងមាំផងដែរ។រីឯវីតាមីនC​ក៏មានសារៈសំខាន់  ដូចគ្នាដែរ ព្រោះវាជួយបង្តើតនិងជួសជុលកោសិកា ស្បែកដែលស្ងួតឲមានសំណើមឡើងវិញ ហើយលីកូពីន (Lycopene) អាចជួយស្បែករបស់អ្នកពីកម្តៅថ្ងៃផងដែរ ។


7 .ជួយសម្រួលដល់ការរំលាយអាហារ


  ដោយសារផ្លែឪឡឹកសម្បូរទៅជាតិនិងជាតិកាកសសៃរ(Fiber)ច្រើនគឺវាងាយស្រួលដល់ការ រំលាយអាហារនៅក្នុងក្រពះ ។ ជាតិកាកសសៃរ (Fiber) គឺជួយបន្ទន់ដល់លាមករបស់អ្នក ខណៈ ពេលដែលជាតិទឹកជួយរក្សាក្រពេញរំលាយអាហាររបស់អ្នកឲដំណើរការយ៉ាងល្អ ។ យើងគួរតែ
បរិភាគនួវបន្លែផ្លែឈើណាដែលមានជាតិទឹកច្រើន និងជាតិកាកសសៃរច្រើន ដូចជា ត្រសក់ស្រូវ ក្រូច  ស្ត្ររបឺរី ស្វាយទុំ​ជាដើម​ ... ដែលពួកវាជួយសម្រួលដល់ពោះវៀនរបស់យើងថែមទៀតផង​។

ចុចអានបន្ត ៖

ប្រភព ៖ healthline  ប្រែសម្រួល ៖ VS

No comments