Cardi B ពកថ្ងាសក្រោយមានជម្លោះជាមួយ Nicki Minaj មានវីដេអូ
នៅក្នុងវីដេអូដែលថតបាននោះតាមរយៈអាខោន Instagram ឈ្មោះ Danieljonasny គឺ Cardi ខឹងយ៉ាងខ្លាំង ពួកគេទាំងប្រទាញប្រទង់គ្នា រួច Cardi B បានស្រែកជេ Nicki ថា"នាងល្អមកនេះមក" ("Bitch come here") គឺសំដៅទៅដល់ Nicki ចំៗតែម្តងប៉ុន្តែ Nicki minaj ក៏មានអង្គរក្ស ការពារមិនឲបន្តជម្លោះទៀតឡើយ ។ បន្ទាប់មក ក៏លើសម្លេងឃាត់ពីបុរសដែលជាអង្គរក្សរបស់ Cardi ប្រាប់ថា "កុំធ្វើអញ្ចឹងអី" តែនាងនៅតែមិនទាន់ឈប់ជេនៅឡើយទេនាងបានដោះស្បែកជើង បម្រុងនឹងគប់ទៅលើ Nicki ទៀតផង ថែមទាំងស្រែកជេយ៉ាងលឺថា "I will f**k you up" ដោយពេលនោះ រ៉ូបពណ៌ក្រហមរបស់ Cardi ម៉ាក់ Dolce & Gabbana បានរហែកនៅផ្នែកខាង ក្រោយយ៉ាងធំ នាងក៏ត្រូវបានពួកគេនាំចេញទៅ ។ មនុស្សដែលនៅខាងក្នុងទីនោះបានប្រាប់ថា Cardi B គឺជាអ្នកដោះស្បែកជើងបម្រុងគប់ទៅលើ Nicki minaj តែក៏មិនមែន Nicki នោះទេដែលជា
អ្នកវៃឲ Cardi B ពកក្បាលនោះ នាងមិនបានធ្វើវាទេ ។ ប្រភពដដែលបាន បន្តថាវាការពិតដែល Cardi B ត្រូវមុខនឹងស្បែកជើងខ្លួនឯងនៅពេលដែលត្រូវប្រទាញប្រទង់គ្នានោះ ។
វិដេអូ នៅក្នុងលីងខាងក្រោម
https://www.instagram.com/p/BneHETAjUSE/?utm_source=ig_web_button_share_sheet
ប្រភពដោយ ៖ People.com
ប្រែសម្រួល ៖ VS
អត្ថបទទាក់ទង ៖ Demi Lovato ត្រូវបានឃើញបាត់បង់ស្មារតី បន្ទាប់ពីជប់លៀងពេញមួយរាត្រី
Post a Comment