Fifth Harmony បានប្រកាសថាសុំឈប់សម្រាកមួយរយៈ

យើងធ្លាប់តែបាន ស្ដាប់បទចម្រៀងដ៏ល្បីល្បាញ មិនថានៅប៉ែកអឺរ៉ុប និងប៉ែកអាស៊ីគឺសុទ្ធតែបានស្គាល់នូវបទ “Worth It” & “ Work From Home “ របស់ក្រុមតារាចម្រៀងស្រីទាំងនេះ ប៉ុន្តែនៅកាលពីម្សិលមិញ តាមរយះសារពត៌មាន CNN បានសរសេរថា “ Fifth Harmony បានប្រកាសថា សុំពេលសម្រាកមួយរយៈ “ ហើយពួកគេផ្ទាល់ក៏បានបង្ហោះសារនៅលើ Instargram និងTwitter របស់ខ្លួនផងដែរ ដែលធ្វើឲអ្នកគាំទ្រមានការសោកស្ដាយយ៉ាងខ្លាំង។
ប៉ុន្តែការឈប់សម្រាកនេះមិនមែនមានន័យថាត្រូវចាកចេញពីសិល្បះនោះទេ តែជាការផ្តល់ឱកាសដល់សមាជិកម្នាក់ៗ ឲពួកគេទៅរកនៅបទពិសោធន៍ថ្មីៗ ដោយខ្លួនឯង មានន័យថា អាចច្រៀងចម្រៀងទោលបាន ដូចជា តារាចម្រៀងដទៃទៀត ឬក៏អាចនិយាយបានថា ពួកគេចង់ធ្វើដូចសមាជិកចាស់របស់ Fifth harmony គឺនាង Camila Cabello ដូច្នេះដែរ ក្រោយពី Camila បានបញ្ជេញនៅបទចម្រៀងដែលកំពុងតែល្បីនៅលើបណ្តាប៉ែកអឺរ៉ុប គឺបទ “ Havana “ បានទទួលការ គាំទ្រយ៉ាងខ្លាំងពីសំណាកFanរបស់នាង ហើយបានជាប់ចំណាត់ថ្នាក់ លេខមួយលើតារាង Billbaord កាលពីខែធ្នូ ឆ្នាំ2017 ទៀតផង ជាហេតុធ្វើឲប្រជាប្រិយភាព របស់នាងមានសន្ទុះការគាំទ្រកើនឡើង យ៉ាងខ្លាំង ។
ក្នុងសាររបស់ក្រុមតារាស្រីទាំង4ដួងនិងជាម្ចាស់បទ”Down” បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖
“ក្រលេកមើលទៅ៦ឆ្នាំចាប់តាំងពីពួកយើងចាប់ផ្ដើមក្នុងកម្មវិធីx-factor ពួកយើងទើបសង្កេតឃើញថាយើងបានមកយ៉ាងឆ្ងាយ ហើយយើងពិតជាមានសេចក្ដីសោមនស្សជាពន់ពេក ជាងពេលណាៗទាំងអស់ ។ យើង និង អ្នក ពិតជាបានបង្កើត ដំណើរដែលមិនអាចបំភ្លេចបានជាមួយគ្នា ពួកយើងពិតជាមិនអាចរកអ្វីមកបង្ហាញពីក្ដីរំភើបចំពោះអ្នកទាំងអស់គ្នា ដែលបានចូលរួមជាមួយពួកយើងនូវដំណើរដ៏អស្ចារ្យនេះបានទេ ។ បន្ទាប់ពី៦ឆ្នាំដ៏សស្រាក់សស្រាំ ឥតឈប់ឈរ យើងបានដឹងថា ដើម្បីបង្ហាញការពិតចំពោះអារម្មណ៍ពួកយើងផ្ទាល់ និងទៅកាន់អ្នកទាំងអស់គ្នា យើងពិតជាត្រូវការពេលខ្លះដើម្បីសម្រាកពីfifth harmony និងដើម្បីចាប់យកការងារផ្ទាល់ៗខ្លួនផងដែរ(go solo) ពួកយើងពិតជារំភើបនិង ពេញចិត្តជាខ្លាំងដែលអាចមានឳកាស ដើម្បីរៀន និងរីកចម្រើនឡើងដោយភាពច្នៃប្រឌិដ្ឋ ក៏បានរកឃើញទីឈររៀងៗខ្លួន ។ ការសម្រាកនេះ ពួកយើងបើកឳកាសឲ្យខ្លួនឯងរៀងខ្លួនទទួលយកបទពិសោធន៍ថ្មីៗ ភាពរឹងមាំនិងទស្សនវិស័យ ដែលអាចយកមកកាន់គ្រួសារfifth harmony យើងវិញ ទៅកាន់ harmonizers (អ្នកគាំទ្រ5H) ទាំងអស់ យើងអរគុណរាល់គ្រប់យ៉ាងដែលបានកសាងជាមួយក្រុម fifth harmony នេះ ។ ជាមួយក្ដីស្រលាញ់និងការជ្រោមជ្រែងលើកទឹកចិត្តរបស់អ្នក យើងនឹងបន្ដដើម្បីអភិវឌ្ឍទេពកោសល្យរៀងៗខ្លួន គាំទ្រសមាជិករាល់គ្នាទៅវិញទៅមកនូវរាល់អ្វីដែលយើងធ្វើ និងបន្តឲ្យអ្នកទាំងអស់គ្នាមានមោទនភាពចំពោះយើង មានមោទនភាពចំពោះគ្នាទៅវិញទៅមក និងមានមោទនភាពចំពោះខ្លួនឯង ហើយពួកយើងនឹងមានការសម្ដែងខ្លះរហូតដល់ចុងឆ្នាំនេះតាមដែលបានគ្រោងទុកកន្លងមក ហើយពួកយើងពិតជាទន្ទឹងរងចាំ ការសម្ដែងទាំងនោះមកដល់ផងដែរ។
ក្ដីស្រលាញ់អស់ពីក្រអៅបេះដូងរបស់ពួកយើង។
Dinah jane, lauren, Normani and ally. Xoxoxo”
តើប្រិយមិត្ត ដែលគាំទ្រFifth Harmonyយល់ឃើញយ៉ាងណា? តើពួកគេអាចជោគជ័យដូច Camila បានទេ? តើពួកអាចត្រលប់មកវិញតាមសន្យាដែរឬទេ? បើពួកគេជោគជ័យ តើពួកគេនឹងបន្ត ឬក៏ត្រលប់មកក្រុម Fifth harmony វិញដែរឬទេ?
ប្រភព ៖ CNN
សំរួល ដោយ ៖ ពិសិដ្ធ
Post a Comment